របាយការណ៍នេះប្រៀបធៀបចំណូល និងចំណាយជាក់ស្តែងជាមួយនឹងចំណូល និងចំណាយប៉ាន់ស្មានក្នុងរយៈពេលមួយដែលបានជ្រើសរើស។ របាយការណ៍នេះក៏បង្ហាញពីគម្លាតនៃថវិកាដែលជាចំណូល ឬចំណាយជាក់ស្តែងជាមួយនឹងថវិកាប៉ាន់ស្មានផងដែរ។ ការតាមដានត្រួតពិនិត្យថវិកាគឺជាមុខងារដ៏សំខាន់របស់ក្រុមប្រឹក្សា និងគណៈអភិបាល ព្រោះវាជួយវាស់វែងនូវស្នាដៃការងារដូចបង្ហាញនៅក្នុងកូឡោនផ្នែកខាងស្តាំដែលគណនាពីភាគរយនៃចំណូល និងចំណាយជាក់ស្តែងធៀបនឹងការប៉ាន់ស្មាន។