ពិនិត្យរបាយការណ៍ទៅតាមរដ្ឋបាល ក្រុង/ស្រុក/ខណ្ឌ ចាប់ពីឆ្នាំ ដល់ឆ្នាំ


    

ដីកា សេចក្តីសម្រេច និងសេចក្តីណែនាំ

របាយការណ៍នេះបង្ហាញពីឈ្មោះ និងកាលបរិច្ឆេទនៃដីកា សេចក្តីសម្រេច និងសេចក្តីណែនាំនានា ដែលបានចេញជាផ្លូវការរបស់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ។ ក្រាហ្វិកនៅខាងស្តាំដៃបង្ហាញពីចំនួនដីកា សេចក្តីសម្រេច និងសេចក្តីណែនាំ តាមឆ្នាំដែលបានជ្រើសរើស។ របាយការណ៍នេះអាចប្រើប្រាស់ដោយក្រុមប្រឹក្សា និងគណៈអភិបាលដើម្បីកត់សម្គាល់ថាតើដីកា សេចក្តីសម្រេច និងសេចក្តីណែនាំណាខ្លះដែលបានដាក់ចេញជាផ្លូវការក្នុងឆ្នាំ។

ចំនួនដីកាក្រុមប្រឹក្សា
ចំនួនសេចក្តីសម្រេចក្រុមប្រឹក្សា
ចំនួនសេចក្តីណែនាំ
1. តារាងបញ្ជីដីកា
បញ្ជីដីកាសរុបមានចំនួន 0
មិនមានទិន្នន័យ
2. តារាងបញ្ជីសេចក្តីសម្រេច
សេចក្តីសម្រេចសរុបមានចំនួន 0
មិនមានទិន្នន័យ
3. តារាងបញ្ជីសេចក្តីណែនាំ
សេចក្តីណែនាំសរុបមានចំនួន 0
មិនមានទិន្នន័យ
    

ផែនការសកម្មភាព និងថវិកា

របាយការណ៍នេះបង្ហាញពីសកម្មភាពទាំងអស់របស់ក្រុង ស្រុក ខណ្ឌ ទាំងផ្នែកមូលធន (ទុនវិនិយោគ) និងប្រតិបត្តិការ (ថវិកាចរន្ត) រួមទាំងសកម្មភាពនានាផ្នែករដ្ឋបាល តែមិនគិតបញ្ចូលសកម្មភាពទាំងឡាយណា ដែលក្រុង ស្រុក ខណ្ឌ គ្មានសិទ្ធិគ្រប់គ្រងផ្នែកថវិកានោះទេ ឧ.ដូចជាសកម្មភាពនានាអនុវត្តដោយអង្គការ NGOs ឬការិយាល័យជំនាញជុំវិញស្រុកនានា។ បញ្ជីសកម្មភាព រៀបចំឡើងផ្អែកតាមការទទួលខុសត្រូវអនុវត្តរបស់ការិយាល័យនីមួយៗ។ របាយការណ៍នេះចាយទៅតាមខ្ទង់នៃថវិកា ដើម្បីបង្ហាញថាតើការិយាល័យនីមួយៗ ទទួលបានថវិកាប៉ុន្មាន។ របាយការណ៍ ក៏បានបង្ហាញអំពីកាលបរិចេ្ឆទគ្រោងចាប់ផ្តើម និងគ្រោងបញ្ចប់បញ្ចប់តាមកាលបរិច្ឆេទដែលបានជ្រើសរើស។ របាយការណ៍នេះ ត្រូវរៀបចំដោយគណៈអភិបាល ដើម្បីបង្ហាញជូនក្រុមប្រឹក្សា សម្រាប់ជាមូលដ្ឋានក្នុងការអនុម័តថវិកា ។ ផែនការសកម្មភាពនិងថវិកាត្រូវមានការអនុម័ត ពីក្រុមប្រឹក្សា មុនដាក់ជូនទៅរដ្ឋបាលខេត្ត។ តាមឆ្នាំដែលបានជ្រើសរើសខាងលើ។

ថវិកាគ្រោងតាមការិយាល័យ

1. តារាងចំនួនថវិកាដែលបានគ្រោងទុកសម្រាប់សកម្មភាពនានាតាមការិយាល័យនីមួយៗ
មិនមានទិន្នន័យ
ថវិកាគ្រោងសរុប 0  រៀល
2. តារាងលម្អិតផែនការសកម្មភាព និងថវិកា
មិនមានទិន្នន័យ
    

ការអនុវត្តដីកា សេចក្តីសម្រេច និងសេចក្តីណែនាំ

របាយការណ៍នេះបង្ហាញពីការអនុវត្តលិខិតបទដ្ឋាន និងបញ្ហាប្រឈមរសប់ក្រុមប្រឹក្សា និងគណៈអភិបាល។​ របាយការណ៍នេះជួយក្រុមប្រឹក្សា និងគណៈអភិបាលងាយស្រួលក្នុងការត្រួតពិនិត្យមើលលើការអនុវត្តលិខិតបទដ្ឋានដែលបានដាក់ចេញ និងបង្ហាញពីគណនេយ្យភាពរបស់គណៈអភិបាលចំពោះក្រុមប្រឹក្សាលើការអនុវត្តដីកា សេចក្តីសម្រេច និងសេចក្តីណែនាំនានា។​ ក្រាហ្វិកនេះបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តលិខិតបទដ្ឋានតាមកាលបរិច្ឆេទដែលបានជ្រើសរើសជាភាគរយ ដូចជាដីកា សេចក្តីសម្រេច និងសេចក្តីណែនាំ។ ប៉ុន្តែក្រាហ្វិកនេះមិនបានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តដីកាដែលមានលក្ខណៈជាបទបញ្ជាទូទៅជាភាគរយទេ។

ភាគរយអនុវត្តសរុបប្រចាំឆ្នាំ ឯកតាគិតជាភាគរយ (%)
1. តារាងអនុវត្តដីកា សេចក្តីសម្រេច និងសេចក្តីណែនាំ និងបញ្ហាប្រឈមនានា
មិនមានទិន្នន័យ
    

ការអនុវត្តផែនការសកម្មភាព និងថវិកា

របាយការណ៍នេះបង្ហាញពីផែនការសកម្មភាព កាលបរិច្ឆេទអនុវត្ត គ្រោងថវិកា និងចំណាយជាក់ស្តែង នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌតាមរយៈពេលដែលបានជ្រើសរើសខាងលើ។ ម៉្យាងទៀតនោះ របាយការណ៍នេះផ្តល់ជូន​ក្រុមប្រឹក្សា និងគណៈអភិបាលនូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងអាទិភាពការងាររបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌតាមរយៈពណ៌សម្គាល់។ របាយការណ៍នេះក៏បង្ហាញពីការងារដែលនៅសេសសល់ និងពេលវេលាគ្រោងបញ្ចប់ ដោយផ្អែកតាមលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពរបស់ផែនការសកម្មភាពដែលបានគ្រោងទុក។ កូឡោនចុងក្រោយបង្ហាញនៅព៌ណដែលបញ្ចាក់ពីស្ថានភាពនៃការអនុវត្ត។ ព៌ណប៉ៃតង គឺផែនការសកម្មភាពអនុវត្តឬបញ្ចប់បាន ១០០ភាគរយ។ ព៌ណខៀវ គឺផែនការសកម្មភាពអនុវត្តឬបញ្ចប់បាន ៧៥ភាគរយ ។ ព៌ណទឹកក្រូច គឺផែនការសកម្មភាពអនុវត្តឬបញ្ចប់បាន ៥០ភាគរយ ។ ព៌ណក្រហម គឺផែនការសកម្មភាពអនុវត្តឬបញ្ចប់បាន ២៥ភាគរយ ។

ផែនការដែលបានអនុវត្តតាមឆ្នាំ ឯកតាគិតជាភាគរយ
ផែនការដែលបានអនុវត្តតាមអង្គភាព ការិយាល័យ ឬផ្នែកនីមួយៗ ឯកតាគិតជាភាគរយ
1. តារាងអនុវត្តផែនការ​ សកម្មភាព និងថវិកា
មិនមានទិន្នន័យ
ចំនួនគ្រោងថវិកា : 0  រៀល
ចំនួនថវិកាចំណាយជាក់ស្តែង : 0  រៀល
    

សូចនាករជាក់ស្តែង

សកម្មភាពជាច្រើនមានសូចនាករឬទិន្នន័យពាក់ព័ន្ធនឹងសកម្មភាពនោះ។ សូចនាករមានបំណងកត់ត្រាកម្រិតអនុវត្តសកម្មភាព ដែលផលិតបានជាលទ្ធផលអ្វីចំនួនប៉ុន្មាន។ សកម្មភាពមួយចំនួន ដូចជាការបណ្តុះបណ្តាល អាចមានសូចនាករលើសពីមួយ សម្រាប់វាស់វែងសកម្មភាពនោះ។ សម្រាប់សូចនាករនីមួយៗ វាតែងមានតម្លៃគោលដៅ (ចំណុចដៅ) ថាតើលទ្ធផលប៉ុន្មានដែលគួរ ធ្វើបានសម្រេចឬផលិតបាន នៅក្នុងឆ្នាំ។ នៅរៀងរាល់ត្រីមាសនីមួយៗ ត្រូវកត់ត្រាទិន្នន័យអំពីការសម្រេចឬការផលិតបានជាក់ស្តែង ដើម្បីអាចបូកសរុបជាក់ស្តែងប្រចាំឆ្នាំ តាមរយៈការបូកយោង តាមត្រីមាសនីមួយៗ។ តម្លៃជាក់ស្តែង ធៀបជាមួយតម្លៃគោលដៅ គឺជាភាគរយនៃការសម្រេចបាន។ តម្លៃលេខ១០០% មានន័យថាបានសម្រេចទាំងស្រុងតាមអ្វីដែលបានគ្រោងទុក។

1. តារាងសូចនាករ
មិនមានទិន្នន័យ
    

ចំណូល និងចំណាយជាក់ស្តែង

របាយការណ៍នេះប្រៀបធៀបចំណូល និងចំណាយជាក់ស្តែងជាមួយនឹងចំណូល និងចំណាយប៉ាន់ស្មានក្នុងរយៈពេលមួយដែលបានជ្រើសរើស។​ របាយការណ៍នេះក៏បង្ហាញពីគម្លាតនៃថវិកាដែលជាចំណូល ឬចំណាយជាក់ស្តែងជាមួយនឹងថវិកាប៉ាន់ស្មានផងដែរ។ ការតាមដានត្រួតពិនិត្យថវិកាគឺជាមុខងារដ៏សំខាន់របស់ក្រុមប្រឹក្សា និងគណៈអភិបាល ព្រោះវាជួយវាស់វែងនូវស្នាដៃការងារដូចបង្ហាញនៅក្នុងកូឡោនផ្នែកខាងស្តាំដែលគណនាពីភាគរយនៃចំណូល និងចំណាយជាក់ស្តែងធៀបនឹងការប៉ាន់ស្មាន។

1. ចំណូលប្រចាំឆ្នាំ
មិនមានទិន្នន័យ
ចំនួនថវិកាចំណូលគ្រោងទុកសរុប ៖ 0 រៀល
ចំនួនថវិកាចំណូលជាក់ស្តែងសរុប ៖ 0 រៀល
2. ចំណាយប្រចាំឆ្នាំ
មិនមានទិន្នន័យ
ចំនួនថវិកាចំណាយគ្រោងទុកសរុប ៖ 0 រៀល
ចំនួនថវិកាចំណាយជាក់ស្តែងសរុប ៖ 0 រៀល
    

ទ្រព្យសម្បត្តិជាសាច់ប្រាក់

របាយការណ៍នេះប្រៀបធៀបទ្រព្យសម្បត្តិជាសាច់ប្រាក់របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌពីត្រីមាសមួយទៅត្រីមាសមួយ។ លើសពីនេះទៅទៀត របាយការណ៍នេះបង្ហាញពីសាច់ប្រាក់ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗមាន ដែលជួយក្រុមប្រឹក្សា និងគណៈអភិបាល អាចគិតគូរ ឬចាត់ចែងថវិកាទាំនេះដើម្បីអនុវត្តផែនការសកម្មភាពអោយកាន់តែមានប្រសិទ្ធភាព។

1. តារាងទ្រព្យសម្បតិ្តជាសាច់ប្រាក់
មិនមានទិន្នន័យ
    

លម្អិតសារពើភ័ណ្ឌ

របាយការណ៍នេះ បង្ហាញអំពីអចលនៈទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ (សារពើភ័ណ្ឌ)។ របាយការណ៍នេះក៏បង្ហាញពីតម្លៃប្រហាក់ប្រហែលនៃសម្ភារៈ និងអង្គភាព ការិយាល័យ ឬផ្នែកដែលប្រើប្រាស់សម្ភារៈទាំងនោះ។​ បញ្ជីសារពើភណ្ឌនេះត្រូវពិនិត្យផ្ទៀងផ្ទាត់ម្តងក្នុងមួយឆ្នាំ រួមមាន គ្រឿងសង្ហារឹម (ដូចជា ម៉ូតូ តុ ទូ កៅអី ឬកុំព្យូទ័រ) និងអគារ។

1. តារាងសារពើភណ្ឌតាមអង្គភាព ការិយាល័យ ឬផ្នែក
មិនមានទិន្នន័យ
តម្លៃថវិកាជាសាច់ប្រាក់សរុប ៖ 0,000 រៀល
2. តារាងលម្អិតសារពើភ័ណ្ឌ
មិនមានទិន្នន័យ
    

លិខិតចូល

របាយការណ៍នេះកត់ត្រាពីលិខិតចូលដោយប្រព័ន្ធកុំព្យូទ័រ ថាតើលិខិតដែលបានទទួល ប្រភពពីកន្លែងណា កាលបរិច្ឆេទលិខិត និងតើអ្នកណាជាអ្នកទទួលលិខិត...។ល។

ចំនួនលិខិតសរុប 0
1. តារាងលិខិតចូល
មិនមានទិន្នន័យ
    

លិខិតចេញ

របាយការណ៍នេះកត់ត្រាពីលិខិតចេញដោយប្រព័ន្ធកុំព្យូទ័រ ថាតើលិខិតដែលបានផ្ញើរចេញទៅកន្លែងណាខ្លះ និងកាលបរិច្ឆេទរបស់លិខិត។

ចំនួនលិខិតសរុប 0
1. តារាងលិខិតចេញ
មិនមានទិន្នន័យ
    

ក្រុមប្រឹក្សា និងបុគ្គលិក

របាយការណ៍នេះ បង្ហាញអំពីបញ្ជីរាយនាមបុគ្គលិកទាំងអស់ (នាមត្រកូល នាមខ្លួន) ភេទ កម្រិតវប្បធម៌ បទពិសោធន៍ តួនាទី អង្គភាព ។ល។ ព័ត៌មាននេះ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឡើងវិញជារៀងរាល់ឆ្នាំ។ ក្រាហិ្វកនេះបង្ហាញពីធាតុផ្សំនៃបុគ្គលិកដូចជា ភេទ កម្រិតវប្បធម៌ អង្គភាពនិងបទពិសោធន៍។ ការធ្វើសេចក្តីសម្រេចចិត្ត អាចផ្អែកតាមរបាយការណ៍នេះ ដើម្បីធ្វើការពិភាក្សា ថាតើបុគ្គលិកមានតុល្យភាពឬទេ? បើគិតពីកម្រិតវប្បធម៌ ការបែងចែករវាងអង្គភាព និងការទទួលបានការបណ្តុះបណ្តាល។ មានតែបុគ្គលិកដែលមកធ្វើការជាប្រចាំតែប៉ុណ្ណោះ ដែលមានបង្ហាញនៅក្នុងរបាយការណ៍នេះ (អ្នកចូលនិវត្តន៍ ឬបានផ្លាស់ប្តូរទីកន្លែងធ្វើការ មិនបានបញ្ចូលនៅក្នុងរបាយការណ៍នេះទេ)។

ធនធានមនុស្សតាមអង្គភាព ការិយាល័យ ឬផ្នែកនីមួយៗ ឯកតាគិតជាចំនួននាក់
1. តារាងបុគ្គលិកតាមអង្គភាព ការិយាល័យ ឬផ្នែក
មិនមានទិន្នន័យ
2. តារាងបុគ្គលិកលម្អិត
មិនមានទិន្នន័យ