| # | សូចនាករ | ពិពណ៌នា | |
|---|---|---|---|
| 1 | ចំនួនកុមារាអាយុពី៦ឆ្នាំ ឬយ៉ាងទាប៧០ខែ នៅក្នុងភូមិនៃផែនទីសិក្សា | ករណីពុំច្បាស់លាស់អំពីចំនួន សូមពិភាក្សាជាមួយប្រធានភូមិ។ | |
| 2 | ចំនួនកុមារីអាយុពី៦ឆ្នាំ ឬយ៉ាងទាប៧០ខែ នៅក្នុងភូមិនៃផែនទីសិក្សា | ករណីពុំច្បាស់លាស់អំពីចំនួន សូមពិភាក្សាជាមួយប្រធានភូមិ។ | |
| 3 | ចំនួនថ្នាក់រៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ សរុបទាំងអស់នៅក្នុងសាលារៀន | សូមរាប់ទាំងថ្នាក់គួប និងថ្នាក់ពីរវេន ប្រសិនបើមាន។ | |
| 4 | ចំនួនថ្នាក់រៀនពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ សរុបទាំងអស់នៅក្នុងសាលារៀន | សូមរាប់ទាំងថ្នាក់គួប និងថ្នាក់ពីរវេន ប្រសិនបើមាន។ | |
| 5 | ចំនួនគ្រូទទួលបន្ទុកថ្នាក់ជាក់ស្តែងពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ សរុបនៅក្នុងសាលារៀន | រាប់បញ្ចូលទាំងគ្រូជាប់កិច្ចសន្យា និងនាយកសាលាដែលជាគ្រូទទួលបន្ទុកថ្នាក់។ (គ្រូម្នាក់ទទួលបន្ទុកបានតែ១ថ្នាក់) | |
| 6 | ចំនួនគ្រូទទួលបន្ទុកជាក់ស្តែងពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ សរុបនៅក្នុងសាលារៀន | រាប់បញ្ចូលទាំងគ្រូជាប់កិច្ចសន្យា និងនាយកសាលាដែលជាគ្រូទទួលបន្ទុកថ្នាក់។ (គ្រូម្នាក់ទទួលបន្ទុកបានតែ១ថ្នាក់) | |
| 7 | ចំនួនថ្នាក់រៀនដែលមានសិស្សតិចជាង ឬស្មើ៤៥នាក់ក្នុងមួយថ្នាក់ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ | ||
| 8 | ចំនួនថ្នាក់រៀនដែលមានសិស្សតិចជាង ឬស្មើ៥០នាក់ក្នុងមួយថ្នាក់ ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ | ||
| 9 | ចំនួនសិស្សសរុបដែលរៀនថ្នាក់ទី១ ដល់ ថ្នាក់ទី៣ | សិស្សរៀនថ្នាក់ទី១ បូកនឹងសិស្សរៀនថ្នាក់ទី២ បូកនឹងសិស្សរៀនថ្នាក់ទី៣។ | |
| 10 | ចំនួនសិស្សដែលរៀនថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដែលបានទទួលសៀវភៅសិក្សាគោល ៣ ក្បាល | រាប់តែចំនួនសិស្សដែលមានសៀវភៅសិក្សាគោលគ្រប់ ៣ក្បាល (រាប់ទាំងសិស្សដែលទទួលពីសាលា និងទិញដោយខ្លួនឯង)។ | |
| 11 | ចំនួនសិស្សសរុបដែលរៀនថ្នាក់ទី៤ ដល់ថ្នាក់ទី ៦ | សិស្សរៀនថ្នាក់ទី៤ បូកនឹងសិស្សរៀនថ្នាក់ទី៥ បូកននឹងសិស្សរៀនថ្នាក់ទី៦។ | |
| 12 | ចំនួនសិស្សដែលរៀនថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ដែលបានទទួលសៀវភៅសិក្សាគោល ៤ក្បាល | រាប់តែចំនួនសិស្សដែលមានសៀវភៅសិក្សាគោលគ្រប់៤ក្បាល (រាប់ទាំងសិស្សដែលទទួលពីសាលា និងទិញដោយខ្លួនឯង) | |
| 13 | ចំនួនថ្នាក់រៀនដែលបានទទួលការបង្រៀនរយៈពេល២១១ ថ្ងៃពេញ | រាប់បញ្ចូលទាំងការបង្រៀនថ្ងៃព្រហស្បតិ៍ | |
| 14 | ចំនួនសិស្សប្រុសសរុប នៅក្នុងសាលា | ||
| 15 | ចំនួនសិស្សស្រីសរុប នៅក្នុងសាលា | ||
| 16 | ចំនួនសិស្សសរុបដែលរៀនត្រួតថ្នាក់ | សរុបសិស្សដែលរៀនត្រួតថ្នាក់ទី១ ថ្នាក់ទី២ ថ្នាក់ទី៣ ថ្នាក់ទី៤ ថ្នាក់ទី៥ និងថ្នាក់ទី៦។ | |
| 17 | ចំនួនសិស្សដែលរៀនថ្នាក់ទី១ កាលពី ៦ឆ្នាំមុន | ស្រង់ចេញពីបញ្ជីចុះឈ្មោះចូលរៀន និងសិស្សផ្ទេរចូលកាលពី៦ឆ្នាំមុន។ | |
| 18 | ចំនួនសិស្សដែលរៀនថ្នាក់ទី៦ | រាប់សិស្សដែលបានរៀនថ្នាក់ទី៦នៃឆ្នាំរបាយការណ៍។ | |
| 19 | ចំនួនកុមារដែលមានអាយុ១១ឆ្នាំ | រាប់ចំនូនកុមារអាយុ១១ឆ្នាំ ដែលស្ថិតនៅក្នុងផែនទីសិក្សា។ | |
| 20 | ចំនួនសិស្សថ្មីដែលចូលរៀនថ្នាក់ទី១ | រាប់ចំនួនសិស្សថ្មីសរុបដែលចូលរៀនថ្នាក់ទី១ នៃឆ្នាំរបាយការណ៍ ដោយពុំរាប់សិស្សរៀនត្រួតថ្នាក់ទី១ | |
| 21 | ចំនួនកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងសាលាដែលបានរៀបចំក្នុងមួយឆ្នាំ | ||
| 22 | តើនាយកសាលាបានធ្វើកិច្ចសន្យាជាមួយអ្នកលក់ចំណីអាហារក្នុងបរិវេណសាលារៀន ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារដែរឬទេ? | សេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្តីពីការពង្រឹងវិធានការអនុវត្តលើការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន របស់ក្រសួងអប់រំយុវជន និងកីឡា | |
| 23 | តើសាលារៀនបានបិទផ្សាយគោលការណ៍ណែនាំស្តីពីការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារជាសាធារណៈដែរឬទេ? |