គម្រោង ឃុំ សង្កាត់
ទម្រង់ទី៣
ការណែនាំ៖ សូមបំពេញឈ្មោះឃុំ សង្កាត់ និងឆ្នាំរបាយការណ៍នៅក្នុងប្រអប់ខាងលើ។ ទិន្នន័យរបាយការណ៍ប្រចាំឆ្នាំនេះ ត្រូវបំពេញ និងស្រង់យកព័ត៌មានពីឆ្នាំមុន (ឧ. ការអនុវត្តនៅក្នុងឆ្នាំ២០២៥ ត្រូវយកព័ត៌មានក្នុងរបាយការណ៍ឆ្នាំ២០២៤)។ សូមកត់ត្រាទិន្នន័យគម្រោងទាំងអស់ឲ្យបានត្រឹមត្រូវច្បាស់លាស់នៃគម្រោងសកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គម អនាម័យបរិស្ថាន ដែលប្រើប្រាស់មូលនិធិឃុំ សង្កាត់។
-ការពិពណ៌នាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបំពេញព័ត៌មានអំពីឈ្មោះគម្រោង ទំហំ កម្ពស់ ឬកម្រាស់ ប្រវែង ទីតាំងអនុវត្ត ចំនួនអ្នកទទួលផល … និងថវិកាចំណាយ។
គម្រោងសេវាសង្គម អនាម័យបរិស្ថាន ត្រូវបំពេញព័ត៌មានអំពីឈ្មោះគម្រោង សកម្មភាព ទីតាំងអនុវត្ត ចំនួនអ្នកទទួលផល …
និងថវិកាចំណាយ។
-ស្ថានភាពគម្រោង ត្រូវបំពេញនូវស្ថានភាពចំនួន៣គឺ៖ គម្រោងមិនទាន់ចាប់ផ្តើមអនុវត្ត កំពុងដំណើរការ និងគម្រោងបានបញ្ចប់។
បន្ទាប់មកត្រូវចុះហត្ថលេខា និងបោះត្រាដោយមេឃុំ ចៅសង្កាត់ និងប្រគល់ទៅការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ឬការិយាល័យផែនការ និងហរិញ្ញវត្ថុ ថ្នាក់ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យ។ ទម្រង់របាយការណ៍នេះ ត្រូវបំពេញព័ត៌មានគម្រោងដោយស្មៀន ឬសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
ឈ្មោះគម្រោង
ស្ថានភាពគម្រោង
ហេដ្ឋារចនាសម្ព័ន្ធ
|
|
|
|
|
សេវាសង្គម អនាម័យបរិស្ថាន
|
|
|
|
|
ការទទួលខុសត្រូវ៖ ទិន្នន័យផ្តល់ដោយមេឃុំ ចៅសង្កាត់ និងពិនិត្យផ្ទៀងផ្ទាត់ ដោយប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ នៃរដ្ឋបាលក្រុង ស្រុក ឬប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ នៃរដ្ឋបាលខណ្ឌ
សូមបញ្ជាក់ថា ទិន្នន័យដែលបានផ្តល់ជូនខាងលើនេះពិតជាត្រឹមត្រូវ និងពេញលេញ
__________________________
ហត្ថលេខា និងត្រាមេឃុំ ចៅសង្កាត់
____________________
កាលបរិច្ឆេទ
បានពិនិត្យ និងសូមបញ្ជាក់ថា ទិន្នន័យនេះ ពិតជាត្រឹមត្រូវ អាចបញ្ចូលក្នុងប្រព័ន្ធបាន
__________________________
ហត្ថលេខា ប្រធានការិ. ផែនការ និងគាំទ្រឃុំ សង្កាត់
ឬប្រធានការិ. ផែនការ និងហិរញ្ញវត្ថុ
____________________
កាលបរិច្ឆេទ
កាលបរិច្ឆេទបោះពុម្ព៖ 2025-01-21 05:08