របាយការណ៍នេះ ប្រៀបធៀបចំណូលនិងចំណាយជាក់ស្តែង (ក្នុងត្រីមាសនីមួយៗ) ជាមួយនឹងផែនការគ្រោង។ របាយការណ៍ នេះមានភ្ជាប់នូវ ក្រាហ្វិកដែលបរិយាយអំពីធាតុផ្សំនៃចំណូលក្នុងផែនការ (មូលនិធិក្រុងស្រុកខណ្ឌ ការផ្ទេរសារពើពន្ធផ្សេងៗ ចំណូលផ្ទាល់) និងធាតុផ្សំនៃចំណាយ (ហេដ្ឋារចនាសម្ព័ន្ធ សេវាចរន្ត ប្រតិបត្តិការ ប្រាក់បៀរត្សរ៍)។ របាយការណ៍នេះ អនុញាតិអោយអ្នកប្រើប្រាស់ពិនិត្យមើលថាតើការចំណាយរដ្ឋបាលខ្ពស់ប៉ុណ្ណា បើប្រៀបធៀបទៅនឹងការផ្តល់សេវា ហើយថា តើក្រុមប្រឹក្សាពឹងផ្អែកប៉ុណ្ណាទៅលើរដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ដំណើរការរដ្ឋបាលរបស់ខ្លួន (ឧ.ការពឹងផ្អែករបស់ក្រុមប្រឹក្សា)។ ការតាមដានត្រួតពិនិត្យនូវថវិកាគឺជាមុខងារដ៏សំខាន់របស់ក្រុមប្រឹក្សានិងគណៈអភិបាល។ ការវាស់វែងនូវស្នាដៃការងារត្រូវបានបង្ហាញនៅក្នុងកូលោនផ្នែកខាងឆ្វេងដែលគណនាពី%នៃចំណាយជាក់ស្តែងធៀបទៅនឹងលទ្ធផលគ្រោង។