របាយការណ៍នេះបង្ហាញពីគ្រប់សកម្មភាពអនុវត្ត របស់ អង្គភាព/ការិយាល័យនានា កាលវិភាគអនុវត្ត និងថវិកាចំណាយ ដែលបានគ្រោងនិងជាក់ស្តែង ។ របាយការណ៍នេះ ផ្តល់ជូនក្រុមប្រឹក្សា និងគណៈអភិបាល អំពីបច្ចុប្បន្នភាពនៃការអនុវត្តសកម្មភាព និងបង្ហាញកាន់តែច្បាស់ អំពីអាទិភាពការងារតាមរយៈពណ៌សំគាល់។ របាយការណ៍ មានបង្ហាញអំពីការងារសេសសល់ និងពេលវេលា គ្រោងបញ្ចប់ ផ្អែកតាមវឌ្ឍនភាពបច្ចុប្បន្ន ។ រូបភាពក្រាហ្វិច បង្ហាញ អំពីលទ្ធផលរីកចម្រើនពីឆ្នាំមួយទៅឆ្នាំមួយ និងតាមការិយាល័យ/អង្គភាព នីមួយៗផងដែរ។