របាយការណ៍ស្តីពី ៖ សូចនាករវឌ្ឍនភាព
រៀបចំដោយការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សា ក្រុង ស្រុក ឬខណ្ឌ ខេត្តៈ
នៅថ្ងៃទី ខែ ឆ្នាំ របាយការណ៍គ្របដណ្តប់តែឆ្នាំ តែប៉ុណ្ណេះ

សកម្មភាពជាច្រើនមានសូចនាករឬទិន្នន័យពាក់ព័ន្ធនឹងសកម្មភាពនោះ។ សូចនាករមានបំណងកត់ត្រាកម្រិតអនុវត្តសកម្មភាព ដែលផលិតបានជាលទ្ធផលអ្វីចំនួនប៉ុន្មាន។ សកម្មភាពមួយចំនួន ដូចជាការបណ្តុះបណ្តាល អាចមានសូចនាករលើសពីមួយ សម្រាប់វាស់វែងសកម្មភាពនោះ។ សម្រាប់សូចនាករនីមួយៗ វាតែងមានតម្លៃគោលដៅ (ចំណុចដៅ) ថាតើលទ្ធផលប៉ន្មានដែលគួរ ធ្វើបានសម្រេចឬផលិតបាន នៅក្នុងឆ្នាំ។ នៅរៀងរាល់ត្រីមាសនីមួយៗ ត្រូវកត់ត្រាទិន្នន័យអំពីការសម្រេចឬការផលិតបានជាក់ស្តែង ដើម្បីអាចបូកសរុបជាក់ស្តែងប្រចាំឆ្នាំ តាមរយៈការបូកយោង តាមត្រីមាសនីមួយៗ។ តម្លៃជាក់ស្តែង ធៀបជាមួយតម្លៃគោលដៅ គឺជាភាគរយនៃការសម្រេចបាន។ តម្លៃលេខ១០០% មានន័យថាបានសម្រេចទាំងស្រុងតាមអ្វីដែលបានគ្រោងទុក។