របាយការណ៍នេះ បង្ហាញពីបញ្ហានានា និងលិខិតបទដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សា សំដៅដោះស្រាយបញ្ហាទាំងនោះ។ របាយការណ៍នេះ ជួយឱ្យក្រុមប្រឹក្សាត្រួតពិនិត្យមើលការអនុវត្តលិខិតបទដ្ឋានរបស់ក្រុមប្រឹក្សា ដោយគណៈអភិបាល។ របាយការណ៍នេះ មានសារៈសំខាន់ផ្នែកគណនេយ្យភាពទាក់ទងដល់ការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សា។ វឌ្ឍនភាពនៃការអនុវត្ត ត្រូវប៉ាន់ស្មានជាភាគរយ (ឧ. %បញ្ចប់) ជាមួយនឹងយោបល់ រៀបរាប់អំពីស្ថានភាពនៃការអនុវត្តនៅផ្នែកខាងស្តាំបំផុត។ ក្រាហ្វិកនេះ បង្ហាញពីវឌ្ឍនភាពនៃការអនុវត្តតាមឆ្នាំ ឧ. វឌ្ឍនភាពក្នុងឆ្នាំ អាចតិចជាងឆ្នាំមុន ព្រោះថាភាគច្រើននៅមិនទាន់បញ្ចប់ការអនុវត្តនៅឡើយ។