របាយការណ៍នេះបង្ហាញពីសកម្មភាពទាំងអស់របស់ក្រុងស្រុកខណ្ឌ ទាំងផ្នែកមូលធន (ទុនវិនិយោគ) និងប្រតិបត្តិការ (ថវិកាចរន្ត) រួមទាំងសកម្មភាពនានាផ្នែករដ្ឋបាល តែមិនគិតបញ្ចូលសកម្មភាពទាំងឡាយណា ដែលក្រុង ស្រុក ខណ្ឌ គ្មានសិទ្ធិគ្រប់គ្រងផ្នែកថវិកានោះទេ ឧ.ដូចជាសកម្មភាពនានាអនុវត្តដោយអង្គការ NGOs ឬការិយាល័យជំនាញជុំវិញស្រុកនានា។ បញ្ជីសកម្មភាព រៀបចំឡើងផ្អែកតាមការទទួលខុសត្រូវអនុវត្តរបស់ការិយាល័យនីមួយៗ។ របាយការណ៍នេះចាយទៅតាមខ្ទង់នៃថវិកា ដើម្បីបង្ហាញថាតើការិយាល័យនីមួយៗ ទទួលបានថវិកាប៉ុន្មាន។ របាយការណ៍ ក៏បានបង្ហាញអំពីកាលបរិចេ្ឆទគ្រោងចាប់ផ្តើម និងកាលបរិច្ឆេទគ្រោងបញ្ចប់ (តាមខែ) ផងដែរ។ របាយការណ៍នេះ ត្រូវរៀបចំដោយគណៈអភិបាល ដើម្បីបង្ហាញជូនក្រុមប្រឹក្សា សម្រាប់ជាមូលដ្ឋានក្នុងការអនុម័តថវិកា ។ ផែនការសកម្មភាពនិងថវិកាត្រូវមានការអនុម័ត ពីក្រុមប្រឹក្សា មុនដាក់ជូនទៅថ្នាក់ខេត្ត។ សកម្មភាពជាអាទិភាព មានបង្ហាញជាផ្ទៃពណ៌បៃតងខ្ចីជាសំគាល់។